Colossians 1

1ខ្ញុំប៉ូលជាសាវក​របស់​ព្រះ​យេស៊ូគ្រិស្ដតាមបំណង​របស់​ព្រះជាម្ចាស់និងធីម៉ូថេជាបងប្អូន 2ជូនចំពោះ​ពួក​បរិសុទ្ធនិង​ពួក​បងប្អូនស្មោះត្រង់ទាំងឡាយនៅក្នុង​ព្រះ​គ្រិស្ដ​ដែល​នៅក្រុងកូល៉ុស​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរបិតា​របស់​យើង​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ដ​ដល់​អ្នករាល់គ្នា 3ពេលយើង​អធិស្ឋានសម្រាប់អ្នករាល់គ្នា​យើង​តែងតែ​អរព្រះគុណព្រះជាម្ចាស់​ជា​ព្រះវរបិតារបស់​ព្រះ​យេស៊ូគ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើងជានិច្ច 4ព្រោះយើង​បាន​អំពីជំនឿ​របស់​អ្នករាល់គ្នាលើ​ព្រះ​គ្រិស្ដយេស៊ូនិងអំពី​សេចក្ដី​ស្រលាញ់ដែល​អ្នករាល់គ្នា​មានចំពោះពួកបរិសុទ្ធទាំងអស់ 5គឺជា​សេចក្ដី​ស្រលាញ់​មកពី​សេចក្ដី​សង្ឃឹមដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នានៅស្ថានសួគ៌​ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​​រួច​មក​ហើយនៅក្នុងព្រះបន្ទូល​នៃ​សេចក្ដីពិត​ដែល​ជា​ដំណឹងល្អ 6ដែលបានមកដល់អ្នករាល់គ្នា​ហើយ​ដំណឹង​ល្អ​នេះ​បង្កើតផលផ្លែនិងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូលដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ​តាំង​ពីថ្ងៃដែល​អ្នករាល់គ្នា​បាន​និង​បាន​យល់​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត 7ដូចដែល​អ្នករាល់គ្នា​បាន​រៀនពី​លោក​អេប៉ាប្រាស​ជា​បាវ​បម្រើ​រួម​ការងារ​ដ៏​ជា​ទីស្រលាញ់​របស់​យើង​ស្រាប់​ហើយ​គាត់ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះ​គ្រិស្ដសម្រាប់អ្នករាល់គ្នា 8ហើយគាត់ក៏​បាន​ប្រាប់យើង​ឲ្យ​ដឹងដែរ​អំពី​សេចក្ដីស្រលាញ់​របស់​អ្នករាល់គ្នានៅក្នុង​ព្រះ​វិញ្ញាណ 9ហេតុនេះហើយបានជាចាប់​តាំង​ពីថ្ងៃដែល​យើង​បាន​​អំពី​អ្នករាល់គ្នា​យើង​បាន​អធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយទាំងទូលសូមឲ្យ​អ្នករាល់គ្នា​បាន​ពេញ​ដោយការយល់ដឹងអំពីបំណង​របស់​ព្រះអង្គតាមរយៈប្រាជ្ញានិងចំណេះដឹងទាំងឡាយ​ខាង​វិញ្ញាណ 10ដើម្បីឲ្យ​អ្នករាល់គ្នា​រស់នៅស័ក្ដិសមនឹងព្រះអម្ចាស់​ទាំង​ឲ្យ​ព្រះអង្គ​សព្វព្រះហឫទ័យនៅក្នុង​ការ​ទាំងអស់​និង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បង្កើតផលផ្លែនៅក្នុងគ្រប់ការល្អព្រមទាំងចម្រើនឡើងនៅក្នុងការយល់ដឹងអំពីព្រះជាម្ចាស់ 11ហើយឲ្យ​មានកម្លាំង​ប្រកប​ដោយអំណាចគ្រប់បែបយ៉ាងស្របតាម​ព្រះ​ចេស្ដា​ដ៏​រុងរឿងរបស់ព្រះអង្គ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​ការស៊ូទ្រាំនិងការអត់ធ្មត់គ្រប់បែបយ៉ាង 12រួចអរព្រះគុណដល់ព្រះវរបិតាដោយអំណរ​ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នាស័ក្ដិសមនឹង​មាន​ចំណែក​ក្នុង​មរតករបស់ពួកបរិសុទ្ធ​ដែល​នៅក្នុងពន្លឺ 13ព្រះអង្គបាន​សង្គ្រោះយើងពីសិទ្ធិអំណាច​នៃ​សេចក្ដី​ងងឹតរួចនាំ​យើង​មកក្នុងនគរនៃ​ព្រះ​រាជ​បុត្រា​ដ៏​ជា​ទី​ស្រលាញ់របស់ព្រះអង្គ 14ហើយនៅក្នុងព្រះ​រាជ​បុត្រា​យើង​មាន​ការ​ប្រោសលោះ​ដែល​ជាការ​លើក​លែង​ទោសបាប 15ព្រះរាជ​បុត្រា​នោះជារូបអង្គ​របស់​ព្រះជាម្ចាស់ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​និង​ជា​កូនច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំងអស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើតមក 16ដ្បិតអ្វីៗ​ទាំងអស់​ដែល​នៅស្ថានសួគ៌និងនៅផែនដី​បាន​កើតមកដោយសារព្រះអង្គ​ទាំង​អ្វីៗ​ដែល​មនុស្ស​អាច​មើល​ឃើញនិង​មិន​អាច​មើល​ឃើញមិនថារាជ្យបល្ល័ង្កអំណាចគ្រប់គ្រងការគ្រប់គ្រងសិទ្ធិអំណាច​គឺ​អ្វីៗ​ទាំងអស់កើតមកដោយសារព្រះអង្គហើយសម្រាប់ព្រះអង្គ 17មុនមាន​អ្វីៗ​ទាំងអស់មានព្រះអង្គ​រួច​ហើយរីឯ​អ្វីៗ​ទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ 18ព្រះអង្គជា​ព្រះ​សិររបស់រូបកាយ​ដែល​ជាក្រុមជំនុំ​ហើយ​ព្រះអង្គជាដើមដំបូង​ជា​កូនច្បង​ដែល​បាន​រស់​ពីស្លាប់​ឡើង​វិញ​ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើ​អ្វីៗ​ទាំងអស់ 19ដ្បិតព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​គ្រប់ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ស្ថិតនៅក្នុង​ព្រះ​រាជ​បុត្រា 20ហើយឲ្យ​អ្វីៗ​ទាំងអស់ផ្សះផ្សានឹងព្រះអង្គតាមរយៈ​ព្រះ​រាជ​បុត្រា​នោះ​គឺ​តាមរយៈឈាម​របស់​ព្រះ​រាជ​បុត្រា​ដែល​បាន​បង្ហូរ​នៅ​លើ​ឈើឆ្កាង​ព្រះអង្គ​បាន​បង្កើតសន្ដិភាព​ជាមួយ​អ្វីៗ​ទាំងអស់​មិន​ថា​នៅស្ថានសួគ៌នៅផែនដីទេ 21ដូច្នេះកាល​ពី​ដើមអ្នករាល់គ្នា​បាន​ដាច់ចេញពី​ព្រះជាម្ចាស់​ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​សត្រូវដោយ​ប្រព្រឹត្ដ​អំពើអាក្រក់ 22ប៉ុន្ដែឥឡូវនេះ​ព្រះអង្គ​បាន​ឲ្យ​អ្នករាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈការសោយទិវង្គតនៃរូបកាយខាងសាច់ឈាម​របស់​ព្រះ​គ្រិស្ដ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធគ្មានកំហុសហើយឥត​បន្ទោស​បាននៅចំពោះព្រះជាម្ចាស់ 23បើអ្នករាល់គ្នា​ពិតជាស្ថិតនៅក្នុងជំនឿ​ដែល​បាន​ចាក់គ្រឹះហើយមាំមួនទាំងមិនងាកចេញពី​សេចក្ដី​សង្ឃឹមរបស់ដំណឹងល្អដែល​អ្នករាល់គ្នា​បាន​​នោះ។ ​ដំណឹងល្អ​នោះ​ត្រូវ​បាន​ប្រកាសប្រាប់ដល់មនុស្សទាំងអស់​ដែល​ត្រូវ​បាន​បង្កើត​មកនៅក្រោមមេឃ​ហើយ​ប៉ូលខ្ញុំ​នេះ​បាន​ត្រលប់ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ 24ឥឡូវនេះខ្ញុំ​មានអំណរនឹងការ​រងទុក្ខ​លំបាក​របស់​ខ្ញុំ​ដោយព្រោះអ្នករាល់គ្នាដ្បិត​ខ្ញុំ​កំពុង​បំពេញក្នុងរូបសាច់​របស់​ខ្ញុំ​នូវ​ភាពខ្វះខាតនៃការ​រង​ទុក្ខ​លំបាក​របស់​ព្រះ​គ្រិស្ដសម្រាប់រូបកាយ​របស់​ព្រះអង្គដែលជាក្រុមជំនុំ 25ហើយខ្ញុំ​ក៏​ត្រលប់ជា​អ្នក​បម្រើក្រុមជំនុំស្របតាមតួនាទី​មើល​ការ​ខុសត្រូវដែលព្រះជាម្ចាស់ប្រទាន​ឲ្យ​ខ្ញុំសម្រាប់អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វគ្រប់ 26គឺជា​សេចក្ដីអាថ៌កំបាំងដែលបាន​លាក់​ទុកតាំងពីអស់កល្បតរៀងមកប៉ុន្ដែឥឡូវនេះ​បាន​បង្ហាញ​ឲ្យ​ពួក​បរិសុទ្ធរបស់ព្រះអង្គស្គាល់ 27ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញ​ឲ្យ​ពួកគេ​ស្គាល់សិរីរុងរឿង​ដ៏​បរិបូរនៃ​សេចក្ដី​អាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ​គឺ​ព្រះ​គ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជា​សេចក្ដី​សង្ឃឹម​សម្រាប់​សិរីរុងរឿង 28យើងប្រកាស​អំពី​ព្រះអង្គ​ហើយ​ដាស់តឿននិងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាងដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុង​ព្រះ​គ្រិស្ដ 29ហើយសម្រាប់​ការ​នេះ​ខ្ញុំ​ធ្វើការនឿយហត់​ទាំង​តយុទ្ធដោយអានុភាពរបស់ព្រះអង្គ​ដែល​ធ្វើការយ៉ាងមានអំណាចនៅក្នុងខ្ញុំ
Copyright information for KhmKCB